Wednesday, June 29, 2016

Processing coconut wax

Coconut dam wax out . Note careful not to let the water flow out of coconut wax wasted because it is extremely tasty . Use the coconut wax curette , to live in a blender . ( If the old steam and water vapor coconut oil harsh it is not hiding anything unusual ; If condensed coconut water very special , can not flow is , then it absolutely delicious coconut , nothing to worry about. )
I for milk and kicked the machine , blender until smooth stones .
The last step is to enjoy !
After a few times you can enjoy the self- study and processing style and his taste ( eg to add some other flavors such as cocoa or coffee stop him ... ) .


មានគេសួរខ្ញុំថាដូងខ្ទិះមានពូជដែររឺទេ?

មនុស្សជាច្រើនបានសួរខ្ញុំថាដូងខ្ទិះមានពូជដែររឺទេ? ដូងនេះមិនមែនវាមានខ្ទិះដោយចៃដន្យត្រូវទេ? តាមការពិតទៅដូងខ្ទិះវាមានពូជរបស់វាបើមិនមែនពូជដូងខ្ទិះទេវាប្រាកដជាមិនឲ្យផ្លែខ្ទិះជាដាច់ខាត ។

ចម្ការដូងខ្ទិះថ្មី

នេះគឺជាចម្ការដូងខ្ទិះថ្មីទើបនិងដាំបាន១០ខែមើលទៅវាល្អណាស់







ដូងខ្ទិះមានប្រយោជន៍អ្វីខ្លះ?

1_ដូងខ្ទិះធ្វើស្បែកស្អាត
ដូងខ្ទិះសំបូរដោយជាតិប្រេង Vitamin E, Axit Lauric សាធាតុអុកសីុតកម្មការពារការឆ្លងមេរោគនិងប្រើវាជាគ្រឿងសំអាងតាមបែបធម្មជាតិល្អណាស់ ។
ទឹកដូងខ្ទិះអាចប្រើដើម្បីរក្សាសំណើមឲ្យស្បែកបំពេញជាតិទឹកដែលបាត់បង់ដោយសាអាកាសធាតុខាងក្រៅ ប្រេងដូងនិង Vitamin E ជួយរក្សាស្បែកឲ្យរលោងនិងភ្លឺ ។ ក្រៅ Axit Lauric និងសារធាតុប្រឆាំងអុកសីុតកម្មប្រឆាំងនិងបាក់តេរី ការប្រឆាំងនិងភាពចាស់នៃស្បែក។ ស្បែកត្រូវបានការពារនិងធ្វើឲ្យប្រសើឡើងយ៉ាងខ្លាំងប្រសិនបើអ្នកប្រើទឹកដូងខ្ទិះប្រចាំថ្ងៃ ។ វិធីសា្រស្តប្រើប្រាស់ទឹកដូងខ្ទិះរក្សាស្បែក 1 _ លាងមុខឲ្យស្អាត ដើម្បីសំអាតធូលីនិងដីនៅលើស្បែក 2_ យកទឹកដូងខ្ទិះលាបឲ្យសព្វផ្ទៃមុខ 3_ សម្រាកនិងរង់ចាំពី 15 ទៅ 30 នាទី 4_ លាងឲ្យស្អាតជាមួយនិងទឹកក្តៅអ៊ុនៗ ជាការស្រេច ចំណាំ ៈ ត្រូវធ្វើឲ្យបានរាល់ថ្ងៃក្នុង១ខែអ្នកនិងដឹងលទ្ធផល វិធីសាស្រ្តរក្សាទឹកដូងខ្ទិះ ពេលទិញដូងខ្ទិះត្រូវរើសយកផ្លែធំដើម្បីបានទឹកច្រើនទុកប្រើក្នុងមួយខែ ទឹកដូងខ្ទិះមិនអាចទុកបានយូរដើម្បីទុកឲ្យបានយូរយើងត្រូវដាក់និងក្រឡឲ្យបានច្រើនក្រឡហើយគ្របឲ្យជិតដាក់ក្នុងទូទឹកកកត្រូវចាំក្នុងមួយក្រឡប្រើ៤ថ្ងៃអស់សិនទើបបើកមួយក្រឡទៀតយកមកប្រើ។
2 . ដូងខ្ទិះធ្វើឲ្យងាយបត់ជើងតូចនិងកំចាត់ជាតិពុល ដួងខ្ទិះមានសារជាតិធ្វើឲ្យត្រជាក់បើញាំបានរាល់ថ្ងៃធ្វើឲ្យងាយស្រួលបត់ជើងតូច បញ្ចេញជាតិពុលចេញពីរាងកាយ ល្អសម្រាប់ការរំលាយអាហារនិងឈាមរត់ស្រួល។
3 . ដូងខ្ទិះថ្នាំព្យាបាលជំងឺរាកមូល យកសាច់និងទឹកដូងខ្ទិះដាក់ចូលឆ្នាំងបន្ថែមស្ករសហើយដុតឲ្យពុះជាមួយនិងភ្លើតិច ៗ 15នាទី រួចដាក់ចុះត្រូវញាំឲ្យបានមួយផ្លែក្នុងមួយថ្ងៃហើយញាំរាល់ថ្ងៃជំងឺនិងឆាប់ជា ។
4 . ដូងខ្ទិះព្យបាលជំងឺដំបៅក្រពះ និង ពិបាក់រំលាយអាហារ រលាដូងខ្ទិះ 100g សណ្តែកខៀវ 50g រមៀត 50g អំបិលគ្រាប់ 50g រលាដូងខ្ទិះដុតឲ្យខ្លោចហើយយកទៅច្របល់ជាមួយគ្នាកិនឲ្យមត់ មួយថ្ងៃញាំ៣ដងរហូតដល់ជាទើបឈប់ ។
5 . ព្យាបាលរមាស់និងប្រតិកម្មអាល្លែល្សី បំបែករលាដូងចេញតូចៗ ដាក់ចូលឆ្នាំងរម្ងាស់វាហើយយកទឹកមកលាបនិងឃើញលទ្ធផលជាក់ស្តែង ។
6 . ព្យាបាលជំងឺសន្លាក់ រលាដូង 1ផ្លែ ឬសចន្ទី 20g ឬសកក់ជ្រុង 20g ច្របល់ទាំងអស់ចូលគ្នា
7 . ប្រេងរបស់ដូងខ្ទិះធ្វើឲ្យសម្រកទម្ងន់ ប្រេងរបស់ដូងខ្ទិះធ្វើឲ្យកាត់បន្ថយ Cholesterol អាក្រក់និងសម្រកទម្ងន់ ។ ដោយជាតិប្រេងរបស់atherosclerosis និងល្អសម្រាប់បេះដូងរបស់អ្នក ។


លក្ខណៈសំគាល់របស់ដូងខ្ទិះ

ដោយសារដូងខ្ទិះខុសពីដូងធម្មតាហើយក្នុងមួយធ្លាយៗ មានផ្លែខ្ទិះយ៉ាងច្រើន២ទៅ៣ផ្លែប៉ុណ្ណោះ ទោះបីក្នុងមួយធ្លាយមាន២០ផ្លែក៏ដោយ⁣⁣⁣⁣⁣⁣មិនមែនមាននៅគ្រប់ធ្លាយនោះទេ ។ ដោយសាសាច់ដូងក្រាស់ទឹកខាប់អន្ធិលៗ ហើយផ្លែខ្លះគ្មានទាំងទឹកផងនោះ ដូច្នេះហើយ វិធីក្នុងការជ្រើសរើសផ្លែដូងខ្ទិះ គឺយកមករលាក់ទឹកដើម្បីស្តាប់មើល ជាទូទៅសម្លេងដូងខ្ទិះឮសូរតិច ឬ មិនឭសម្លេងតែម្តង ។ បើបើចង់ដឹងច្បាស់នោះគឺចាំបាច់ត្រូវបកសំបកដូងចេញ ហើយគោះផ្លែមួយនោះដើម្បីបញ្ជាក់សម្លេង ព្រោះដូងខ្ទិះរលាវាស្វិតហើយមិនងាយវាយបំបែក⁣ ។

កូនដូងខ្ទិះពូជ

បណ្តុះបាន៣ខែ




ទិដ្ឋភាពនៃចម្ការដូងខ្ទិះ


ចម្ការដូងខ្ទិះត្រូវធ្វើស្មៅឲ្យស្អាត⁣រៀបចំធាងដូងទុកដាក់ឲ្យមានរបៀបរៀបរយចៀសវាងសត្វល្អិតមកធ្វើសំបុក












រៀបចំដីដាំដូងខ្ទិះ

ដូងខ្ទិះមិនពិបាកក្នុងការដាំតែមិនងាយទទួលបានផលខ្ទិះនោះទេ គឺក្នុងមួយធ្លាយមានតែដូងខ្ទិះ១ផ្លែ ឬ ២ផ្លែប៉ុណ្ណោះយ៉ាងច្រើន ទោះបីក្នុងមួយធ្លាយមានដូង
២០ផ្លែក៏ដោយហើយជួនមានជួនអត់បើគិតជាភាគរយគឺបាន ១០%ទៅ ២០% ក្នុង១០០ដើម ។ 
វិធីរើសពូជ ដូងខ្ទិះដើម្បីទទួលបានផលខ្ទិះ 
១. ត្រូវយកផ្លែដូងក្នុងធ្លាយដែលមានខ្ទិះទុកបណ្តុះពូជដាំទើបភាគរយបានខ្ទិះច្រើន  
វិធីដាំ

២ . ត្រូវដាំពីមួយដើមទៅមួយដើម 7mx7m
១. គួរសំគាល់ថាដូងខ្ទិះមិនមែនជាប្រភេទដូងតឿនោះទេ ដូងខ្ទិះជាដូងធំដូចដូងធម្មតា
៣ . ត្រូវជិករណ្តៅ 6x6 រួចហើយដាក់ជីកំបុកចូកច្របល់ជាមួយនិងដី









សាច់ដូងខ្ទិះ

ដូងខ្ទិះសាច់វាក្រាស់ ទន់⁣⁣ ទ្រលន់⁣ សំបូរដោយជាតិប្រេង




កូនដូងខ្ទិះពូជលក់​ 010891822